Author: Sovichet Tep

  • ឆ្នាំនេះ ខ្ញុំអាន សរសេរ និយាយ ច្រើនជាងមុន

    ឆ្នាំនេះ ខ្ញុំអាន សរសេរ និយាយ ច្រើនជាងមុន

    បិទ​ភ្នែក បើក​ភ្នែក មួយឆ្នាំទៀត​ទៅហើយ! ការ​ឆ្លុះបញ្ចាំង​ខ្លួនឯង (ដោយមិនប្រើ x-ray) មិនមែន​ជាទម្លាប់​ខ្ញុំ​ប៉ុន្មាន​ទេ ប៉ុន្តែ​ឆ្នាំនេះ​ហាក់​ខុសប្លែក​ពី​ឆ្នាំ​រាល់ដង​ដែល​ធ្លាប់​តែអ្វីៗ​មាន​សភាព​ស្មើៗ មិនរំជើបរំជួល​ខ្លាំង។ ខណៈ​ឆ្នាំ​នេះ ឡើងចុះៗ ស្រដៀង​នឹង​អាកាសធាតុ​ស្រុកខ្មែរ​ដែរ។ ខ្ញុំ​ជឿថា គ្រប់គ្នា​សុទ្ធតែ​រងឥទ្ធិពល​ពី​កូវីត បញ្ហា​ហិរញ្ញវត្ថុ បញ្ហាសេដ្ឋកិច្ច ដែល​រហូត​ដល់​ប៉ះពាល់​ផ្លូវចិត្ត។ ធ្វើ​ឱ្យ​អ្នក​ខ្លះរួមទាំងខ្ញុំ ស្វែងរក​ព្រះធម៌ ស្ដាប់ ប្រតិបត្តិ​ដោយ​អន្លើ ឱ្យ​ការគិត​ល្អ​ជាងមុន។ តែ​ក៏នៅមាន​អ្នក​ខ្វះ​សេចក្ដី​សុខ​ផ្លូវចិត្ត នាំ​ឱ្យ​គេ​ស្វែងរក​វិធីសាស្ត្រ​និង​ជំនឿ​ផ្សេងៗ ដោយសង្ឃឹម​រឿង​វិជ្ជមាន​នៅ​អនាគត​ដែល​មើល​មិន​ឃើញ។ ឆ្នាំ​នេះ ក៏​ឃើញ​ប្រជាជន​ខ្មែរ​រួមទាំង​ខ្ញុំ​ដែរ (សុំ​ភ្ជាប់ខ្លួន​ខ្ញុំច្រើនបន្តិច) ស្វះស្វែង​រក្សា​សុខភាព​ផ្លូវកាយដែរ តាមការ​ហាត់ប្រាណ តាមការ​ហូប​ចុក​ឱ្យមាន​ប្រមាណ។ មែនទែន​ទៅ ការ​ហាត់ប្រាណ​នេះ ប្រាកដណាស់​ថា​នឹង​ជួយ​យើង​ឱ្យ​រស់​បាន​យូរ តែ​គ្រាន់តែ​យូរ​ក្នុង​ក្របខណ្ឌ​សុខភាព​ប៉ុណ្ណោះ យើង​នៅ​តែ​មើល​ថ្ងៃ​អនាគត​មិន​ឃើញដូចតែគ្នាហ្នឹង។ ខ្ញុំ​ពីដំបូង​មិន​ចង់​សរសេរ​ការ​ឆ្លុះបញ្ចាំង​នេះ​ប៉ុន្មានទេ ប៉ុន្តែបំណាច់​បាន​ចាប់ផ្ដើម​វ៉ិបសៃត៍​រួច​ទៅហើយ ត្រូវ​តែ​សរសេរ​ទុក​ឆ្លុះ​ខ្លួនឯង​នៅឆ្នាំ​ក្រោយ ហើយ​ក៏​ដើម្បី​ចែករំលែក​រឿងខ្លះៗ​ជូន​មិត្តអ្នកអាន។ ខ្ញុំអាន ខ្ញុំ​មាន​ទម្លាប់អាន​តែរហូតទេ ប៉ុន្តែឆ្នាំ​នេះ​ខ្ញុំ​អាន​បាន​ច្រើន​ជាងមុន ហើយ​ចេះ​អាន​សៀវភៅរឿង​ ឱ្យ​មាន​ការ​កម្សាន្ត​ខ្លះ។ ពីមុនៗ ខ្ញុំ​អាន​តែ​សៀវភៅ​ទស្សនវិជ្ជា ចិត្តវិទ្យា វិទ្យាសាស្ត្រ និង​សៀវភៅ​អប់រំផ្សេងៗ។ ខ្ញុំ​មិនចាំ​ថា​បាន​អាន​​សៀវភៅណាខ្លះ​ទេ​ក្នុង​ឆ្នាំ​នេះ ហើយ​សៀវភៅខ្លះ​ខ្ញុំប្រហែល​អាន​ចប់ពីឆ្នាំ​ទៅផង។ យ៉ាងណា​ខ្ញុំ​នឹង​រៀបរាប់​សៀវភៅ​មួយ​ចំនួន​នៅ​ខាងក្រោម។ កម្រងរឿង ស៊័រឡក់…

  • ចូលរួមសន្និសីទ BITS10

    ចូលរួមសន្និសីទ BITS10

    នេះ​ជាលើក​ទី​បី​ហើយ ដែល​ខ្ញុំ​បាន​ចូលរួម BITS10 រាប់តាំង​ពី​ឆ្នាំ 2018 មក។ កាលពី​សប្ដាហ៍​កន្លង​ទៅ​នេះ (2-4 វិច្ឆិកា 2023) សន្និសីទ BITS បានធ្វើឡើងជាថ្មីម្ដងទៀត ក្រោយ​អាក់​ខាន​អស់​រយៈពេល​ពេល​ជាងបី​ឆ្នាំ ដោយសារតែ​បញ្ហា​ជំងឺ​កូវីត។ BITS ពីដើម​មាន​ឈ្មោះ​ពេញ​ថា Bangkok International Typography Symposium បាន​ផ្លាស់ប្ដូរ​ឈ្មោះ​មក​ជា Brand Identity and Typography Symposium ឬហៅថា ​BITS10 នៅឆ្នាំ 2023 នេះ។ ការផ្លាស់ប្ដូរ​ឈ្មោះ​ កើត​ឡើង​ដោយសារតែ​រយៈពេល​ជាងដប់​ឆ្នាំ​នៃ​ការ​រៀបចំ​សន្និសីទនេះ ក្រុមការងារ BITS មើល​ឃើញ​អំពី​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធិ​រវាង អត្តសញ្ញាណ​ប្រ៊ែនត៍ (Brand Identity) និង ការប្រើប្រាស់អក្សរ (Typography) ដែល​កើត​មាន​ក្នុង​វិស័យ​ឌីហ្សាញ​ក្រាហ្វិក​ទាំង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​អន្តរជាតិ។ សន្និសីទដ៏សំខាន់មួយក្នុងតំបន់ BITS ជា​សន្និសីទ​ឌីហ្សាញ​ដ៏​សំខាន់​និង​ធំ​មួយ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​យើង ជា​ទីកន្លែង​ជួបជុំអ្នក​ជំនាញ​និង​អ្នក​ចាប់អារម្មណ៍​ក្នុង​វិស័យ​ទាំង​ពីរ​នេះ ដោយ​មាន​អ្នក​ចូលរួម​មក​ពី​គ្រប់ទិសទី​នៃពិភពលោក។ រៀបចំ​​ដោយក្រុមហ៊ុន Cadson Demak និង​មាន​លោក Anuthin…

  • សរសេរពាក្យបរទេសជាខ្មែរ

    សរសេរពាក្យបរទេសជាខ្មែរ

    ជារឿយៗ ខ្ញុំតែងឃើញការសរសេរពាក្យបរទេស ឈ្មោះបរទេស មកជាខ្មែរ នៅមានភាពខុសប្លែកគ្នាពីអ្នកសរសេរមួយទៅមួយ។ តួយ៉ាងដូចជាពាក្យ style របស់អង់គ្លេសនិងបារាំង តើគួរសរសេរថា ស្ទីល (តាមទម្លាប់រាល់ដង) ឬក៏ ស្តាយ (ជើង-ត) តាមសំនៀងអង់គ្លេស? ប៉ុន្តែ តាមភាសាខ្មែរ គេថាមានតែ ជើង-ដ ដែលប្រកបនឹង ស ដូចជា ស្ដារ, ស្ដែង… ប៉ុន្តែ ស្តូប អាចប្រកបនឹង ជើង-ត ទៅវិញ? រឿងនេះ ខ្ញុំមិនអាចបកស្រាយបានវែងឆ្ងាយទេ ត្បិតនៅក្រៅសមត្ថកិច្ចនិងសមត្ថភាពរបស់ខ្ញុំ! 😎 ពាក្យ style ប្រសិនបើចង់សរសេរត្រាប់សំនៀងអង់គ្លេសដោយប្រើ ជើង-ត ប្រាកដណាស់ថានឹងច្រឡំនឹងពាក្យ ស្ដាយ (ក្នុងពាក្យ ស្ដាយក្រោយ)។ អ៊ីចឹងមានវិធីយ៉ាងណាដើម្បីសរសេរបាន? ស្ទាយ ក៏មិនទំនង។ ស្ទៃយល៍? ស្ទ៉ាយ? ដោយឃើញថាវាលំបាកបែបនេះ ខ្ញុំក៏រៀបចំបញ្ជីពាក្យទាំងនេះ និងប្រើប្រាស់វិធីមួយចំនួនដើម្បីកត់ត្រា ហើយភ្ជាប់នឹងប្រភពផ្លូវការនិងមិនផ្លូវការ ទុកសម្រាប់ជាការសិក្សាទាំងអស់គ្នា។ ពាក្យដែលមានក្នុងបញ្ជីនេះ ជាពាក្យដែលគេនិយមប្រើនៅក្នុងសង្គមខ្មែរសព្វថ្ងៃ។ បើហៅពាក្យទាំងនេះថាជា ពាក្យកម្ចី…

  • ការផ្សាយពុម្ពអក្សរនៅលើ Google Fonts

    ការផ្សាយពុម្ពអក្សរនៅលើ Google Fonts

    អត្ថបទមួយនេះ ខ្ញុំនឹងមិនបង្ហាញលំដាប់លំដោយពី ក-អ សម្រាប់ការផ្សាយពុម្ពអក្សរនៅលើ Google Fonts ទេ ប៉ុន្តែខ្ញុំនឹងប្រាប់អំពីគន្លឹះ ចំណុចត្រៀម និងបទពិសោធន៍ខ្លះ សម្រាប់អ្នកដែលចង់ផ្សាយពុម្ពអក្សររបស់ខ្លួននៅទីនោះ។ អ្នកអាចមើលសេចក្ដីណែនាំពិស្ដាររបស់ Google Fonts នៅត្រង់នេះ ដែលមានរួមបញ្ចូលចំណុចផ្សេងៗយ៉ាងលម្អិត ដើម្បីអាចផ្សព្វផ្សាយពុម្ពអក្សរនៅទីនោះ និងដើម្បីស្វែងយល់បន្ថែមអំពីគម្រោង Google Fonts និង​ Libre Font Culture (វប្បធម៌ពុម្ពអក្សរសេរី)។ រឿងត្រូវដឹងមុន ពុម្ពអក្សរសេរីនិងបើកចំហ នៅពេលផ្សព្វផ្សាយពុម្ពអក្សរនៅលើ Google Fonts អ្នកត្រូវផ្សាយនៅក្រោមអាជ្ញាបណ្ណ Open Font License (OFL SIL v1.1) ដែលផ្ដល់សិទ្ធិឱ្យអ្នកដទៃយកពុម្ពអក្សរនេះទៅប្រើប្រាស់បានដោយសេរី មិនគិតថ្លៃ ហើយថែមទាំងអាចយកទៅកែសម្រួល ច្នៃប្រឌិត រៀបចំចេញផ្សាយក្រោមឈ្មោះថ្មីបាន។ អ្នកគួរមើលលម្អិតអំពីអាជ្ញាបណ្ណនេះ មុនពេលសម្រេចចិត្តផ្សាយពុម្ពអក្សរនៅលើ Google Fonts។ ទោះជាយ៉ាងណា ប្រសិនបើអ្នកគាំទ្រវប្បធម៌ពុម្ពអក្សរសេរី និងចង់បង្ហាញស្នាដៃរបស់អ្នក ហើយចែករំលែកទៅជាប្រយោជន៍សង្គម អ្នកគួរតាំងចិត្តទុកជាមុនថា នឹងមិនត្រូវទាមទារការរំឭកគុណស្រ័យ និងត្រូវតែដាក់ឈ្មោះរបស់អ្នកនៅគ្រប់កន្លែងដែលគេប្រើពុម្ពអក្សរនោះទេ។ ចេះប្រើប្រាស់ GitHub…

  • ការងារ​ជា​អ្នក​រចនា​ពុម្ពអក្សរ

    ការងារ​ជា​អ្នក​រចនា​ពុម្ពអក្សរ

    ការងារ​ជា​អ្នក​រចនា​ពុម្ពអក្សរ នៅ​ពេល​ខ្លះ​ក៏ពិបាក​ពន្យល់​ប្រាប់​អ្នកដទៃ​ឱ្យ​ដឹង​ថា​វា​ជា​ការងារ​អ្វី​ដែរ។ ហើយ​ការងារ​នេះ​ទៀត​សោត ក៏​ត្រូវការ​ពេលវេលា ភាពអត់ធ្មត់ និង​ការ​យក​ចិត្ត​ទុកខ្លាំង ដើម្បី​ឱ្យ​តួអក្សរ​នីមួយៗ​អាច​ស្ថិត​នៅ​ជាមួយ​គ្នា​បាន និង​ធ្វើ​ឱ្យ​អត្ថបទ​មាន​ភាព​ងាយស្រួល​អាន។ ការ​យល់​ឃើញ​របស់​អ្នក​គូរ​ពុម្ពអក្សរ​ម្នាក់ៗ អាច​ខុសគ្នា ប៉ុន្តែ​រឿង​មួយ​ដែល​យើង​មិន​អាច​ប្រកែក​បាន​គឺ មុខងារ​របស់​អក្សរ​គឺ​សម្រាប់​នាំ​យក​ន័យ​​សារ​ទៅឱ្យ​អ្នក​អាន។ យ៉ាងណា យើង​ក៏​មិន​អាច​ហាម​ឃាត់​ភាព​ច្នៃប្រឌិត​នៅ​ក្នុង​ការ​យក​តួអក្សរ​ទៅ​បង្កើត​ជា​រូបភាព​សិល្បៈ​បាន​ដែរ។ ការ​រចនា​ពុម្ពអក្សរ គឺជា​សិល្បៈ​ប្រិតប្រៀន​និង​មាន​អ្នក​យល់តិច ហើយ​មិន​សូវ​មាន​គេ​ឱ្យ​តម្លៃនោះទេ ទាំង​ដែល​វា​មាន​ឥទ្ធិពល​ច្រើន​ទៅ​លើ​របៀប​ទាក់ទង​និង​របៀបទទួលព័ត៌មាន​របស់​មនុស្ស​។ Bruce Weber, អ្នកសរសេរព័ត៌មាន​នៅ The New York Times ទោះបី​ មាន​ជំនាញ​ផ្សេងៗ​ដែល​ប្រើប្រាស់​អក្សរ​ដូចគ្នា – calligraphy, lettering, painting – ប៉ុន្តែ ការ​រចនាពុម្ពអក្សរ (type design) ​មាន​រឿង​ចម្បង​មួយ​ដែល​ត្រូវ​ធ្វើ គឺ​រចនា​អក្សរ​ឱ្យ​គេ​អាន​។ ក្រៅ​តែ​អំពី​រូប​សម្ផស្ស ​ពុម្ពអក្សរ​នីមួយៗត្រូវ​មាន​មុខងារ​មួយ​ច្បាស់លាស់ថា អក្សរសម្រាប់អានលើក្រដាស, សម្រាប់បង្ហាញ​លើ​ផ្ទាំង​ពាណិជ្ជកម្ម, ឬសម្រាប់​អាន​លើ​អេក្រង់​។ល។ ថ្វីបើស្ដាប់​ទៅ​ដូចជា​ងាយស្រួល «​ធ្វើ​អក្សរ​ឱ្យ​គេ​អាន» ប៉ុន្តែ​យើង​ត្រូវ​កំណត់​ថា ឱ្យ​គេ​អាន​បាន​ទាំង​លំបាក ឬ ឱ្យ​គេ​អាន​បាន​រលូន? នៅ​ពេល​ធ្វើ​ពុម្ពអក្សរមួយ មាន​សំណួរ​ច្រើន​កើត​ឡើង​ដើម្បី​ឱ្យ​អ្នក​រចនា​ពុម្ពអក្សរ​អាច​កំណត់​ទិសដៅ និង​មុខងារ​ពុម្ពអក្សរ​របស់​គេ​បាន​ត្រឹមត្រូវ​និង​ច្បាស់លាស់។ ដូច្នេះ នៅ​ពេល​ខ្លះ អ្នក​រចនា​ពុម្ពអក្សរ…

  • ផតខាសត៍អំពីអក្សរ ដែលខ្ញុំតែងតែងស្ដាប់

    ផតខាសត៍អំពីអក្សរ ដែលខ្ញុំតែងតែងស្ដាប់

    ក្រៅពីការអានសៀវភៅនិងមើលវីដេអូបទបង្ហាញអំពីអក្សរ ខ្ញុំក៏ស្ដាប់ការជជែកជាសំឡេង ដែលរៀបចំដោយអ្នករចនាពុម្ពអក្សរនិងក្រាហ្វិក។ ខ្ញុំសំដៅលើខ្លឹមសារជាបែបផតខាសត៍។ ខ្ញុំតែងស្ដាប់ផតខាសត៍ទាំងនេះ នៅពេលពេលធ្វើដំណើរតាមផ្លូវ ឬនៅពេលធ្វើការងារណាដែលមិនត្រូវការការគិតច្រើន ព្រោះថាបើរវល់តែគិត នោះមុខតែគេនិយាយតែគេ ខ្ញុំធ្វើតែខ្ញុំហើយ! ខ្ញុំក៏មានស្ដាប់ផតខាសត៍ផ្សេងៗទៀតដែរ ប៉ុន្តែបើនៅក្នុងជំនាញខ្ញុំសព្វថ្ងៃខាងរចនាអក្សរ មានផតខាសត៍​ចំនួនពីរ ដែលខ្លឹមសារល្អ មានការជជែកវែកញែកផ្សេងៗ ដែលយើងអាចទទួលប្រយោជន៍ពីនោះមកបាន។ The Weekly Typographic Podcast https://www.theleagueofmoveabletype.com/podcast ក្រៅពីការផ្សព្វផ្សាយខ្លឹមសារមេរៀនអំពីអក្សរ និងការចែករំលែកពុម្ពអក្សរ open-source ជាងដប់ឆ្នាំមកនេះ The League of Movable Type ក៏មានរៀបចំជាផតខាសត៍មួយ ដែលផ្សាយជារៀងរាល់សប្ដាហ៍។ នៅក្នុងនេះ Micah Rich និង Olivia Kane លើកឡើងអំពីបច្ចុប្បន្នភាពនៅក្នុងវិស័យរចនាអក្សរ ការប្រើប្រាស់អក្សរ និងទស្សនាទានផ្សេងៗ រួមទាំងបទពិសោធន៍នានាដែលពួកគេបានឆ្លងកាត់នៅក្នុងការងារនាពេលកន្លងមក។ រឿងមួយដែលខ្ញុំចូលចិត្តពី The League of Moveable Type ក្រៅពីផតខាសត៍នេះ គឺពួកគេក៏មានរៀបចំជាវគ្គសិក្សាខ្លីៗអំពីការគូរអក្សរនិងសិល្បៈអក្សរ ដែលយើងអាចចុះឈ្មោះរៀនបានតាមអនឡាញ ក៏ប៉ុន្តែអាចនឹងលំបាកសម្រាប់អ្នករៀនពីស្រុកខ្មែរទៅ ព្រោះខុសល្វែងម៉ោងគ្នា។ ម្យ៉ាងវិញទៀត ពួកគេក៏មានការចែករំលែកព្រឹត្តិបត្រប្រចាំសប្ដាហ៍…

  • អត់ដឹង អត់ចេះ

    អត់ដឹង អត់ចេះ

    ខ្ញុំធ្លាប់ឮនិងឆ្លងកាត់បទពិសោធន៍ស្វែងរកអ្វីដែលខ្លួនឯងស្រលាញ់។ ខ្ញុំក៏មិនប្រាកដថា ខ្ញុំរកវាបានហើយឬអត់ដែរ? ពីព្រោះអ្វីដែលខ្ញុំកំពុងធ្វើនៅថ្ងៃនេះ មិនប្រាកដថាស្អែកឡើងខ្ញុំនៅតែចូលចិត្តឯណា? ខ្ញុំតែងប្រាប់មនុស្សជុំវិញខ្ញុំថា បើមិនដឹងក្រោកឡើងត្រូវធ្វើអ្វីទេ នោះហើយគឺជាអ្វីដែលយើងត្រូវធ្វើ គឺយើងត្រូវក្រោកឡើងដើម្បីរកអ្វីៗមកធ្វើ។ យើងគ្រាន់តែផ្លាស់ប្ដូរការគិតរបស់យើងបន្តិច។ ពីព្រោះថាក្នុងជីវិតមួយនេះ មិនមែនគ្រប់យ៉ាងសុទ្ធតែរត់មករកយើងទេ កាលបើយើងមិនធ្វើអ្វីឱ្យវាកើតឡើងទេ។ ការដឹង ដែលល្អបំផុត គឺការដឹងថាយើងមិនដឹងអ្វីទាំងអស់។ នេះជាពាក្យរបស់ សូក្រាត។ គិតទៅ ការដែលដែលយើងគិតថាខ្លួនឯងដឹងអស់ហើយ ចេះអស់ហើយ ជារឿងដែលហាក់គ្មានន័យសម្រាប់ជីវិតមួយនេះ។ គឺ ការមិនដឹង ទេតើហ៍ ដែលជាកត្តាមួយជួយឱ្យជីវិតយើងឆ្លងកាត់នូវបទពិសោធន៍ដ៏ល្អៗ និងចំណេះដឹងថ្មីៗជានិច្ច។ ការមានគោលដៅមហិមា មិនមែនជារឿងខុសទេ ហើយបើយើងមិនអាចទៅដល់គោលដៅនោះ ក៏រឹតតែមិនមែនជាកំហុសយើងទាំងស្រុងដែរ។ ប្រៀបដូចពាងមួយ ដែលមានទឹកកន្លះ ហើយយកគម្របមកបិទជិត។ ទោះភ្លៀងប្រាំយប់ប្រាំថ្ងៃ ក៏មិនអាចបំពេញទឹកក្នុងពាងនោះដែរ។ បើយើងជាពាងនោះ ចូរសាកទម្លាក់គម្របចេញ ពេលនោះហើយយើងនឹងទទួលបានទឹកភ្លៀងថ្មីៗ។ ឱ្យវាហូរហៀរទៅចុះ ឬឱ្យវាហួតទៅចុះ ក៏ល្អជាងទឹកដែលនៅតែកន្លះពាង មិនស្គាល់ពន្លឺថ្ងៃ។ សុភាសិតខ្មែរ «ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំដើរហោង» ក៏ជាគោលការណ៍ជីវិតមួយដែលខ្ញុំបានឆ្លងកាត់ខ្លួនឯង។ មនុស្សម្នាក់ៗតែងមានគោលដៅរៀងៗខ្លួន ប៉ុន្តែដំណើរទៅកាន់ទីនោះ វាមិនងាយដូចការដែលយើងគ្រោងទុកឡើយ។ ពេលខ្លះយើងត្រូវទៅធ្វើរឿងផ្សេងមួយដោយឡែក ដោយមិនរំពឹងទុក ពីមួយទៅមួយ មុននឹងឈានទៅជិតគោលដៅនោះ។ ខ្ញុំថា…

  • រៀនគូរពុម្ពអក្សរ តើរៀនយ៉ាងណា?

    រៀនគូរពុម្ពអក្សរ តើរៀនយ៉ាងណា?

    ធ្លាប់​មាន​គេ​សួរ​ខ្ញុំ​ថា​បើ​ចង់​រៀន​គូរ​ពុម្ពអក្សរ តើ​គួរ​រៀន​ពីណា​ទៅ? រៀន​របៀបណា? និង​ត្រូវ​ដឹង​អ្វី​ខ្លះ​ជាមុន​សិន? ខ្ញុំ​អាច​ឆ្លើយ​សំណួរ​នេះ​របៀប​ផ្សេងៗ​ទៅតាម​អ្នក​សួរ​ម្នាក់ៗ ប៉ុន្តែ​ខ្ញុំ​គិត​ថា​អ្វី​ដែល​គ្រប់​គ្នា​គួរ​តែ​ដឹង​ជាមុន​នោះ​គឺ បើ​ចង់រៀន តើ​ការរៀន​នោះ​ប្រព្រឹត្តិ​ទៅ​តាម​ទម្រង់​បែបណា? នៅ​ក្នុង​អត្ថបទ​នេះ ខ្ញុំ​មិន​លើកឡើង​អំពី​ដំណាក់កាល​នៃ​ការ​រៀន​គូរ​ពុម្ពអក្សរ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​បង្ហាញ​អំពី​សកម្មភាព​ទូទៅនិង​មូលដ្ឋាន​មួយ​ចំនួន​នៃ​ការ​សិក្សា​ជំនាញ​មួយ​នេះ។

  • កុំប្រើពាក្យ Khmer/Kh នៅ​ពីមុខ​ឈ្មោះ​ពុម្ពអក្សរទៀត

    កុំប្រើពាក្យ Khmer/Kh នៅ​ពីមុខ​ឈ្មោះ​ពុម្ពអក្សរទៀត

    មួយ​រយៈ​ក្រោយ​មក​នេះ ខ្ញុំ​ឃើញ​មាន​បងប្អូន​បង្កើត​ពុម្ពអក្សរ​​ថ្មីៗ និង​មាន​ឈ្មោះ​ផ្សេងៗ​គួរ​ឱ្យ​ចាប់អារម្មណ៍។ ខ្លះ​ក៏​ដាក់​ឈ្មោះ​របៀប​ខ្មែរ ទោះបី​សរសេរ​ជា​អក្សរ​ឡាតាំង​ពិបាក​អាន ហើយ​ខ្លះ​ក៏​យក​ពាក្យ​អង់គ្លេស​មក​ប្រើ។ ដោយឡែក អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញជាញឹកញាប់ ហើយ​មិនដែល​មាន​ឱកាស​បាន​និយាយនោះ គឺ​ការ​ដាក់​ឈ្មោះ​នោះ ហាក់​ដូចជា​ដាក់​តាម​ទម្លាប់​ពីមុន ដែល​ទម្លាប់​នោះ​គឺ​ការ​ប្រើ​ពាក្យ Khmer ឬ KH នៅ​ពីមុខ។

  • ផ្សាយឡើងវិញ៖ តើ​អ្វីទៅ​ជា​អត្តសញ្ញាណ​នៃ​ការ​ឌីហ្សាញ​របស់​ខ្មែរ?

    ផ្សាយឡើងវិញ៖ តើ​អ្វីទៅ​ជា​អត្តសញ្ញាណ​នៃ​ការ​ឌីហ្សាញ​របស់​ខ្មែរ?

    អត្ថបទ​ដំបូង​ផ្សាយ​នៅ​គេហទំព័រ វប្បធម៌ នៅឆ្នាំ 2019 / អានទីនេះ ថ្វីបើ​ខ្ញុំ​ដើរ​បាន​តិច​ប្រទេស តែម​កជប៉ុន​លើក​ដំបូង​នេះ បានឃើញ ស្ដាប់ មើល គិត ពី​បទ​បង្ហាញ​ផ្សេងៗនៅ​ទីនេះ​និង​ពី​សិក្ខាសាលា​ផ្សេងៗ និង​ការសង្កេត ហើយ​ខ្ញុំ​សួរ​ខ្លួនឯង​បន្ថែម​ទៀត​… ដូចដែល​ខ្ញុំ​ធ្វើ​ពី​ពេល​កន្លងមក។