Category: Type Design

  • ផតខាសត៍អំពីអក្សរ ដែលខ្ញុំតែងតែងស្ដាប់

    ផតខាសត៍អំពីអក្សរ ដែលខ្ញុំតែងតែងស្ដាប់

    ក្រៅពីការអានសៀវភៅនិងមើលវីដេអូបទបង្ហាញអំពីអក្សរ ខ្ញុំក៏ស្ដាប់ការជជែកជាសំឡេង ដែលរៀបចំដោយអ្នករចនាពុម្ពអក្សរនិងក្រាហ្វិក។ ខ្ញុំសំដៅលើខ្លឹមសារជាបែបផតខាសត៍។ ខ្ញុំតែងស្ដាប់ផតខាសត៍ទាំងនេះ នៅពេលពេលធ្វើដំណើរតាមផ្លូវ ឬនៅពេលធ្វើការងារណាដែលមិនត្រូវការការគិតច្រើន ព្រោះថាបើរវល់តែគិត នោះមុខតែគេនិយាយតែគេ ខ្ញុំធ្វើតែខ្ញុំហើយ! ខ្ញុំក៏មានស្ដាប់ផតខាសត៍ផ្សេងៗទៀតដែរ ប៉ុន្តែបើនៅក្នុងជំនាញខ្ញុំសព្វថ្ងៃខាងរចនាអក្សរ មានផតខាសត៍​ចំនួនពីរ ដែលខ្លឹមសារល្អ មានការជជែកវែកញែកផ្សេងៗ ដែលយើងអាចទទួលប្រយោជន៍ពីនោះមកបាន។ The Weekly Typographic Podcast https://www.theleagueofmoveabletype.com/podcast ក្រៅពីការផ្សព្វផ្សាយខ្លឹមសារមេរៀនអំពីអក្សរ និងការចែករំលែកពុម្ពអក្សរ open-source ជាងដប់ឆ្នាំមកនេះ The League of Movable Type ក៏មានរៀបចំជាផតខាសត៍មួយ ដែលផ្សាយជារៀងរាល់សប្ដាហ៍។ នៅក្នុងនេះ Micah Rich និង Olivia Kane លើកឡើងអំពីបច្ចុប្បន្នភាពនៅក្នុងវិស័យរចនាអក្សរ ការប្រើប្រាស់អក្សរ និងទស្សនាទានផ្សេងៗ រួមទាំងបទពិសោធន៍នានាដែលពួកគេបានឆ្លងកាត់នៅក្នុងការងារនាពេលកន្លងមក។ រឿងមួយដែលខ្ញុំចូលចិត្តពី The League of Moveable Type ក្រៅពីផតខាសត៍នេះ គឺពួកគេក៏មានរៀបចំជាវគ្គសិក្សាខ្លីៗអំពីការគូរអក្សរនិងសិល្បៈអក្សរ ដែលយើងអាចចុះឈ្មោះរៀនបានតាមអនឡាញ ក៏ប៉ុន្តែអាចនឹងលំបាកសម្រាប់អ្នករៀនពីស្រុកខ្មែរទៅ ព្រោះខុសល្វែងម៉ោងគ្នា។ ម្យ៉ាងវិញទៀត ពួកគេក៏មានការចែករំលែកព្រឹត្តិបត្រប្រចាំសប្ដាហ៍…

  • រៀនគូរពុម្ពអក្សរ តើរៀនយ៉ាងណា?

    រៀនគូរពុម្ពអក្សរ តើរៀនយ៉ាងណា?

    ធ្លាប់​មាន​គេ​សួរ​ខ្ញុំ​ថា​បើ​ចង់​រៀន​គូរ​ពុម្ពអក្សរ តើ​គួរ​រៀន​ពីណា​ទៅ? រៀន​របៀបណា? និង​ត្រូវ​ដឹង​អ្វី​ខ្លះ​ជាមុន​សិន? ខ្ញុំ​អាច​ឆ្លើយ​សំណួរ​នេះ​របៀប​ផ្សេងៗ​ទៅតាម​អ្នក​សួរ​ម្នាក់ៗ ប៉ុន្តែ​ខ្ញុំ​គិត​ថា​អ្វី​ដែល​គ្រប់​គ្នា​គួរ​តែ​ដឹង​ជាមុន​នោះ​គឺ បើ​ចង់រៀន តើ​ការរៀន​នោះ​ប្រព្រឹត្តិ​ទៅ​តាម​ទម្រង់​បែបណា? នៅ​ក្នុង​អត្ថបទ​នេះ ខ្ញុំ​មិន​លើកឡើង​អំពី​ដំណាក់កាល​នៃ​ការ​រៀន​គូរ​ពុម្ពអក្សរ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​បង្ហាញ​អំពី​សកម្មភាព​ទូទៅនិង​មូលដ្ឋាន​មួយ​ចំនួន​នៃ​ការ​សិក្សា​ជំនាញ​មួយ​នេះ។

  • កុំប្រើពាក្យ Khmer/Kh នៅ​ពីមុខ​ឈ្មោះ​ពុម្ពអក្សរទៀត

    កុំប្រើពាក្យ Khmer/Kh នៅ​ពីមុខ​ឈ្មោះ​ពុម្ពអក្សរទៀត

    មួយ​រយៈ​ក្រោយ​មក​នេះ ខ្ញុំ​ឃើញ​មាន​បងប្អូន​បង្កើត​ពុម្ពអក្សរ​​ថ្មីៗ និង​មាន​ឈ្មោះ​ផ្សេងៗ​គួរ​ឱ្យ​ចាប់អារម្មណ៍។ ខ្លះ​ក៏​ដាក់​ឈ្មោះ​របៀប​ខ្មែរ ទោះបី​សរសេរ​ជា​អក្សរ​ឡាតាំង​ពិបាក​អាន ហើយ​ខ្លះ​ក៏​យក​ពាក្យ​អង់គ្លេស​មក​ប្រើ។ ដោយឡែក អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញជាញឹកញាប់ ហើយ​មិនដែល​មាន​ឱកាស​បាន​និយាយនោះ គឺ​ការ​ដាក់​ឈ្មោះ​នោះ ហាក់​ដូចជា​ដាក់​តាម​ទម្លាប់​ពីមុន ដែល​ទម្លាប់​នោះ​គឺ​ការ​ប្រើ​ពាក្យ Khmer ឬ KH នៅ​ពីមុខ។