ឆ្នាំនេះ ខ្ញុំអាន សរសេរ និយាយ ច្រើនជាងមុន
បិទភ្នែក បើកភ្នែក មួយឆ្នាំទៀតទៅហើយ! ការឆ្លុះបញ្ចាំងខ្លួនឯង (ដោយមិនប្រើ x-ray) មិនមែនជាទម្លាប់ខ្ញុំប៉ុន្មានទេ ប៉ុន្តែឆ្នាំនេះហាក់ខុសប្លែកពីឆ្នាំរាល់ដងដែលធ្លាប់តែអ្វីៗមានសភាពស្មើៗ មិនរំជើបរំជួលខ្លាំង។ ខណៈឆ្នាំនេះ ឡើងចុះៗ ស្រដៀងនឹងអាកាសធាតុស្រុកខ្មែរដែរ។ ខ្ញុំជឿថា គ្រប់គ្នាសុទ្ធតែរងឥទ្ធិពលពីកូវីត បញ្ហាហិរញ្ញវត្ថុ…
ចូលរួមសន្និសីទ BITS10
នេះជាលើកទីបីហើយ ដែលខ្ញុំបានចូលរួម BITS10 រាប់តាំងពីឆ្នាំ 2018 មក។ កាលពីសប្ដាហ៍កន្លងទៅនេះ (2-4 វិច្ឆិកា 2023) សន្និសីទ BITS បានធ្វើឡើងជាថ្មីម្ដងទៀត ក្រោយអាក់ខានអស់រយៈពេលពេលជាងបីឆ្នាំ ដោយសារតែបញ្ហាជំងឺកូវីត។…
សរសេរពាក្យបរទេសជាខ្មែរ
ជារឿយៗ ខ្ញុំតែងឃើញការសរសេរពាក្យបរទេស ឈ្មោះបរទេស មកជាខ្មែរ នៅមានភាពខុសប្លែកគ្នាពីអ្នកសរសេរមួយទៅមួយ។ តួយ៉ាងដូចជាពាក្យ style របស់អង់គ្លេសនិងបារាំង តើគួរសរសេរថា ស្ទីល (តាមទម្លាប់រាល់ដង) ឬក៏ ស្តាយ (ជើង-ត) តាមសំនៀងអង់គ្លេស?…
ការផ្សាយពុម្ពអក្សរនៅលើ Google Fonts
អត្ថបទមួយនេះ ខ្ញុំនឹងមិនបង្ហាញលំដាប់លំដោយពី ក-អ សម្រាប់ការផ្សាយពុម្ពអក្សរនៅលើ Google Fonts ទេ ប៉ុន្តែខ្ញុំនឹងប្រាប់អំពីគន្លឹះ ចំណុចត្រៀម និងបទពិសោធន៍ខ្លះ សម្រាប់អ្នកដែលចង់ផ្សាយពុម្ពអក្សររបស់ខ្លួននៅទីនោះ។ អ្នកអាចមើលសេចក្ដីណែនាំពិស្ដាររបស់ Google Fonts នៅត្រង់នេះ…
ការងារជាអ្នករចនាពុម្ពអក្សរ
ការងារជាអ្នករចនាពុម្ពអក្សរ នៅពេលខ្លះក៏ពិបាកពន្យល់ប្រាប់អ្នកដទៃឱ្យដឹងថាវាជាការងារអ្វីដែរ។ ហើយការងារនេះទៀតសោត ក៏ត្រូវការពេលវេលា ភាពអត់ធ្មត់ និងការយកចិត្តទុកខ្លាំង ដើម្បីឱ្យតួអក្សរនីមួយៗអាចស្ថិតនៅជាមួយគ្នាបាន និងធ្វើឱ្យអត្ថបទមានភាពងាយស្រួលអាន។ ការយល់ឃើញរបស់អ្នកគូរពុម្ពអក្សរម្នាក់ៗ អាចខុសគ្នា ប៉ុន្តែរឿងមួយដែលយើងមិនអាចប្រកែកបានគឺ មុខងាររបស់អក្សរគឺសម្រាប់នាំយកន័យសារទៅឱ្យអ្នកអាន។ យ៉ាងណា យើងក៏មិនអាចហាមឃាត់ភាពច្នៃប្រឌិតនៅក្នុងការយកតួអក្សរទៅបង្កើតជារូបភាពសិល្បៈបានដែរ។ ការរចនាពុម្ពអក្សរ…
ផតខាសត៍អំពីអក្សរ ដែលខ្ញុំតែងតែងស្ដាប់
ក្រៅពីការអានសៀវភៅនិងមើលវីដេអូបទបង្ហាញអំពីអក្សរ ខ្ញុំក៏ស្ដាប់ការជជែកជាសំឡេង ដែលរៀបចំដោយអ្នករចនាពុម្ពអក្សរនិងក្រាហ្វិក។ ខ្ញុំសំដៅលើខ្លឹមសារជាបែបផតខាសត៍។ ខ្ញុំតែងស្ដាប់ផតខាសត៍ទាំងនេះ នៅពេលពេលធ្វើដំណើរតាមផ្លូវ ឬនៅពេលធ្វើការងារណាដែលមិនត្រូវការការគិតច្រើន ព្រោះថាបើរវល់តែគិត នោះមុខតែគេនិយាយតែគេ ខ្ញុំធ្វើតែខ្ញុំហើយ! ខ្ញុំក៏មានស្ដាប់ផតខាសត៍ផ្សេងៗទៀតដែរ ប៉ុន្តែបើនៅក្នុងជំនាញខ្ញុំសព្វថ្ងៃខាងរចនាអក្សរ មានផតខាសត៍ចំនួនពីរ ដែលខ្លឹមសារល្អ មានការជជែកវែកញែកផ្សេងៗ…
អត់ដឹង អត់ចេះ
ខ្ញុំធ្លាប់ឮនិងឆ្លងកាត់បទពិសោធន៍ស្វែងរកអ្វីដែលខ្លួនឯងស្រលាញ់។ ខ្ញុំក៏មិនប្រាកដថា ខ្ញុំរកវាបានហើយឬអត់ដែរ? ពីព្រោះអ្វីដែលខ្ញុំកំពុងធ្វើនៅថ្ងៃនេះ មិនប្រាកដថាស្អែកឡើងខ្ញុំនៅតែចូលចិត្តឯណា? ខ្ញុំតែងប្រាប់មនុស្សជុំវិញខ្ញុំថា បើមិនដឹងក្រោកឡើងត្រូវធ្វើអ្វីទេ នោះហើយគឺជាអ្វីដែលយើងត្រូវធ្វើ គឺយើងត្រូវក្រោកឡើងដើម្បីរកអ្វីៗមកធ្វើ។ យើងគ្រាន់តែផ្លាស់ប្ដូរការគិតរបស់យើងបន្តិច។ ពីព្រោះថាក្នុងជីវិតមួយនេះ មិនមែនគ្រប់យ៉ាងសុទ្ធតែរត់មករកយើងទេ កាលបើយើងមិនធ្វើអ្វីឱ្យវាកើតឡើងទេ។ ការដឹង ដែលល្អបំផុត…
រៀនគូរពុម្ពអក្សរ តើរៀនយ៉ាងណា?
ធ្លាប់មានគេសួរខ្ញុំថាបើចង់រៀនគូរពុម្ពអក្សរ តើគួររៀនពីណាទៅ? រៀនរបៀបណា? និងត្រូវដឹងអ្វីខ្លះជាមុនសិន? ខ្ញុំអាចឆ្លើយសំណួរនេះរបៀបផ្សេងៗទៅតាមអ្នកសួរម្នាក់ៗ ប៉ុន្តែខ្ញុំគិតថាអ្វីដែលគ្រប់គ្នាគួរតែដឹងជាមុននោះគឺ បើចង់រៀន តើការរៀននោះប្រព្រឹត្តិទៅតាមទម្រង់បែបណា? នៅក្នុងអត្ថបទនេះ ខ្ញុំមិនលើកឡើងអំពីដំណាក់កាលនៃការរៀនគូរពុម្ពអក្សរទេ ប៉ុន្តែខ្ញុំចង់បង្ហាញអំពីសកម្មភាពទូទៅនិងមូលដ្ឋានមួយចំនួននៃការសិក្សាជំនាញមួយនេះ។
កុំប្រើពាក្យ Khmer/Kh នៅពីមុខឈ្មោះពុម្ពអក្សរទៀត
មួយរយៈក្រោយមកនេះ ខ្ញុំឃើញមានបងប្អូនបង្កើតពុម្ពអក្សរថ្មីៗ និងមានឈ្មោះផ្សេងៗគួរឱ្យចាប់អារម្មណ៍។ ខ្លះក៏ដាក់ឈ្មោះរបៀបខ្មែរ ទោះបីសរសេរជាអក្សរឡាតាំងពិបាកអាន ហើយខ្លះក៏យកពាក្យអង់គ្លេសមកប្រើ។ ដោយឡែក អ្វីដែលខ្ញុំសង្កេតឃើញជាញឹកញាប់ ហើយមិនដែលមានឱកាសបាននិយាយនោះ គឺការដាក់ឈ្មោះនោះ ហាក់ដូចជាដាក់តាមទម្លាប់ពីមុន ដែលទម្លាប់នោះគឺការប្រើពាក្យ Khmer ឬ KH…
ផ្សាយឡើងវិញ៖ តើអ្វីទៅជាអត្តសញ្ញាណនៃការឌីហ្សាញរបស់ខ្មែរ?
អត្ថបទដំបូងផ្សាយនៅគេហទំព័រ វប្បធម៌ នៅឆ្នាំ 2019 / អានទីនេះ ថ្វីបើខ្ញុំដើរបានតិចប្រទេស តែមកជប៉ុនលើកដំបូងនេះ បានឃើញ ស្ដាប់ មើល គិត ពីបទបង្ហាញផ្សេងៗនៅទីនេះនិងពីសិក្ខាសាលាផ្សេងៗ និងការសង្កេត ហើយខ្ញុំសួរខ្លួនឯងបន្ថែមទៀត……