• កុំប្រើពាក្យ Khmer/Kh នៅ​ពីមុខ​ឈ្មោះ​ពុម្ពអក្សរទៀត

    កុំប្រើពាក្យ Khmer/Kh នៅ​ពីមុខ​ឈ្មោះ​ពុម្ពអក្សរទៀត

    មួយ​រយៈ​ក្រោយ​មក​នេះ ខ្ញុំ​ឃើញ​មាន​បងប្អូន​បង្កើត​ពុម្ពអក្សរ​​ថ្មីៗ និង​មាន​ឈ្មោះ​ផ្សេងៗ​គួរ​ឱ្យ​ចាប់អារម្មណ៍។ ខ្លះ​ក៏​ដាក់​ឈ្មោះ​របៀប​ខ្មែរ ទោះបី​សរសេរ​ជា​អក្សរ​ឡាតាំង​ពិបាក​អាន ហើយ​ខ្លះ​ក៏​យក​ពាក្យ​អង់គ្លេស​មក​ប្រើ។ ដោយឡែក អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញជាញឹកញាប់ ហើយ​មិនដែល​មាន​ឱកាស​បាន​និយាយនោះ គឺ​ការ​ដាក់​ឈ្មោះ​នោះ ហាក់​ដូចជា​ដាក់​តាម​ទម្លាប់​ពីមុន ដែល​ទម្លាប់​នោះ​គឺ​ការ​ប្រើ​ពាក្យ Khmer ឬ KH…

  • ផ្សាយឡើងវិញ៖ តើ​អ្វីទៅ​ជា​អត្តសញ្ញាណ​នៃ​ការ​ឌីហ្សាញ​របស់​ខ្មែរ?

    ផ្សាយឡើងវិញ៖ តើ​អ្វីទៅ​ជា​អត្តសញ្ញាណ​នៃ​ការ​ឌីហ្សាញ​របស់​ខ្មែរ?

    អត្ថបទ​ដំបូង​ផ្សាយ​នៅ​គេហទំព័រ វប្បធម៌ នៅឆ្នាំ 2019 / អានទីនេះ ថ្វីបើ​ខ្ញុំ​ដើរ​បាន​តិច​ប្រទេស តែម​កជប៉ុន​លើក​ដំបូង​នេះ បានឃើញ ស្ដាប់ មើល គិត ពី​បទ​បង្ហាញ​ផ្សេងៗនៅ​ទីនេះ​និង​ពី​សិក្ខាសាលា​ផ្សេងៗ និង​ការសង្កេត ហើយ​ខ្ញុំ​សួរ​ខ្លួនឯង​បន្ថែម​ទៀត​……

  • Khmer type designer: Tep Sovichet

    Khmer type designer: Tep Sovichet

    អត្ថបទ​នេះ​ផ្សាយ​ដំបូង​កាល​ពី​ឆ្នាំ 2019 នៅ​លើ​ប្លក់​របស់​លោក ប៊ុន ថារម្យ ជាភាសា​អង់គ្លេស។ អាន​អត្ថបទ​ដើម​នៅ​ទីនេះ។ ទេព សុវិចិត្រ គឺជា​អ្នក​ឌីហ្សាញ​អក្សរ​វ័យក្មេង​មួយរូប​នៅ​ប្រទេស​កម្ពុជា។ គាត់​ធ្លាប់ចូលរួម​យ៉ាង​សកម្ម​ក្នុង​សហគមន៍​បច្ចេកវិទ្យា​កម្ពុជា នា​ពេល​កន្លង​មក។ នៅ​ក្នុង​បទសម្ភាស​នេះ ខ្ញុំ​បាន​សាកសួរ​គាត់​អំពី​រឿងរ៉ាវ​ដែល​បណ្ដាល​ឱ្យ​គាត់​ជាប់ចិត្ត​នឹង​អក្សរ​ខ្មែរ។ គាត់​ក៏​បានប្រាប់​ខ្ញុំ​បន្ថែម​អំពី​ប្រភព​និង​បច្ចុប្បន្នភាព​របស់​អក្សរ​ខ្មែរ​ដែរ។…

  • Open Khmer School – ពុម្ពអក្សរ​សម្រាប់​កុមារ

    Open Khmer School – ពុម្ពអក្សរ​សម្រាប់​កុមារ

    ការ​បង្កើត​ពុម្ពអក្សរ​សម្រាប់​អាន គេ​ត្រូវ​សិក្សា​លើ​កត្តា​មួយ​សំខាន់​គឺ តើ​ពុម្ពអក្សរ​នោះ​សម្រាប់​អ្នក​អាន​វ័យណា ប្រភេទ​ណា? ពីព្រោះ​សំណួរនេះ នឹង​ជួយ​ដល់​ការ​រចនា​ពុម្ពអក្សរ​ឱ្យ​បាន​សមស្រប​នៅ​ក្នុង​ការ​ប្រើប្រាស់​ជាក់ស្ដែង។

  • ខ្ញុំ​ចង់​សរសេរ​ជាង​ធ្វើ​វីដេអូ

    ខ្ញុំ​ចង់​សរសេរ​ជាង​ធ្វើ​វីដេអូ

    ទោះបី​សម័យ​ឥឡូវ គេ​និយម​ធ្វើ​វីដេអូ​ឬ​ថត​សំឡេង​ផ្សាយ (ផតខាសត៍) យ៉ាងណា ចំពោះ​ខ្ញុំ​ផ្ទាល់​គឺ​នៅ​តែ​ចូលចិត្ត​ការ​សរសេរ​ជាង។ មែនទែន​ទៅ ខ្ញុំ​ធ្លាប់​បាន​ធ្វើ​មាតិកា​ប្រភេទ​នោះ​ខ្លះ​ដែរ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ត្រូវការ​ពេលវេលា​ច្រើន ទាំង​ថត ទាំងកាត់ ទាំង​ផ្ចិតផ្ចង់​រូបភាព​និង​ចលនា​ផ្សេងៗ។ មានន័យ​ថា យើង​មិនមែន​គ្រាន់តែ​រៀបចំ​ស្គ្រីប​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​រៀបចំ​ទាំង​របៀប​បង្ហាញ​ប្លង់​និង​អ្វីៗ​ច្រើន​យ៉ាង។ ចំណែក​ឯ​ការ​សរសេរ​វិញ…

  • វិលត្រឡប់​មក​សរសេរ​ជាថ្មី​ម្ដង​ទៀត

    ប្រហែលជិត៨ឆ្នាំហើយទេដឹង ដែលខ្ញុំខានសរសេរអត្ថបទ? ការសរសេរធ្លាប់ជាចំណូលចិត្ត និងសកម្មភាពប្រចាំថ្ងៃមួយរបស់ខ្ញុំដែរ។ ខ្ញុំចាំបានថាខ្ញុំចាប់ផ្ដើមសរសេរដំបូងកាលពីដើមឆ្នាំ 2010 បើគិតមកដល់មកឥឡូវគឺជិត១៣ឆ្នាំទៅហើយ! ការចាប់ផ្ដើមដំបូងនៅឆ្នាំ 2010 ខ្ញុំសរសេរនៅលើ WordPress (បាន 199 អត្ថបទ) ដែលកាលនោះមានខ្មែរយើងច្រើននៅសរសេរយ៉ាងសកម្ម រហូតដល់មានបង្កើតជាការជួបជុំគ្នា ហើយក៏បានបង្កើតមិត្តភាពជាច្រើនផងដែរ។…

  • Kantumruy Pro Text – Design Attempt

    ក្រោយ​ពី​ទទួល​បាន​ឱកាស​និង​ការ​ឧបត្ថម្ភ​ជា​ថវិកាពី Google Fonts ដើម្បី​រៀបចំ​ពុម្ពអក្សរ Kantumruy Pro ឡើងវិញ កាលពីឆ្នាំ​២០២២ កន្លងទៅ​នេះ ខ្ញុំ​បាន​សង្កេត​ឃើញថា​ពុម្ពអក្សរ​មួយ​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន មាន​ទាំង​ស្ថាប័ន​រដ្ឋ ឯកជន សហគ្រាស​តូចធំ យក​ទៅ​ប្រើប្រាស់​ដើម្បី​រៀបចំ​អត្តសញ្ញាណ និង​ការផ្សព្វផ្សាយ​របស់​ខ្លួន។ ខ្ញុំ​បាន​ធ្វើ Kantumruy…