Tag: type design
ការងារជាអ្នករចនាពុម្ពអក្សរ
ការងារជាអ្នករចនាពុម្ពអក្សរ នៅពេលខ្លះក៏ពិបាកពន្យល់ប្រាប់អ្នកដទៃឱ្យដឹងថាវាជាការងារអ្វីដែរ។ ហើយការងារនេះទៀតសោត ក៏ត្រូវការពេលវេលា ភាពអត់ធ្មត់ និងការយកចិត្តទុកខ្លាំង ដើម្បីឱ្យតួអក្សរនីមួយៗអាចស្ថិតនៅជាមួយគ្នាបាន និងធ្វើឱ្យអត្ថបទមានភាពងាយស្រួលអាន។ ការយល់ឃើញរបស់អ្នកគូរពុម្ពអក្សរម្នាក់ៗ អាចខុសគ្នា ប៉ុន្តែរឿងមួយដែលយើងមិនអាចប្រកែកបានគឺ មុខងាររបស់អក្សរគឺសម្រាប់នាំយកន័យសារទៅឱ្យអ្នកអាន។ យ៉ាងណា យើងក៏មិនអាចហាមឃាត់ភាពច្នៃប្រឌិតនៅក្នុងការយកតួអក្សរទៅបង្កើតជារូបភាពសិល្បៈបានដែរ។ ការរចនាពុម្ពអក្សរ គឺជាសិល្បៈប្រិតប្រៀននិងមានអ្នកយល់តិច ហើយមិនសូវមានគេឱ្យតម្លៃនោះទេ ទាំងដែលវាមានឥទ្ធិពលច្រើនទៅលើរបៀបទាក់ទងនិងរបៀបទទួលព័ត៌មានរបស់មនុស្ស។ Bruce Weber, អ្នកសរសេរព័ត៌មាននៅ The New York Times ទោះបី មានជំនាញផ្សេងៗដែលប្រើប្រាស់អក្សរដូចគ្នា – calligraphy, lettering, painting – ប៉ុន្តែ ការរចនាពុម្ពអក្សរ (type design) មានរឿងចម្បងមួយដែលត្រូវធ្វើ គឺរចនាអក្សរឱ្យគេអាន។ ក្រៅតែអំពីរូបសម្ផស្ស ពុម្ពអក្សរនីមួយៗត្រូវមានមុខងារមួយច្បាស់លាស់ថា អក្សរសម្រាប់អានលើក្រដាស, សម្រាប់បង្ហាញលើផ្ទាំងពាណិជ្ជកម្ម, ឬសម្រាប់អានលើអេក្រង់។ល។ ថ្វីបើស្ដាប់ទៅដូចជាងាយស្រួល «ធ្វើអក្សរឱ្យគេអាន» ប៉ុន្តែយើងត្រូវកំណត់ថា ឱ្យគេអានបានទាំងលំបាក ឬ ឱ្យគេអានបានរលូន? នៅពេលធ្វើពុម្ពអក្សរមួយ មានសំណួរច្រើនកើតឡើងដើម្បីឱ្យអ្នករចនាពុម្ពអក្សរអាចកំណត់ទិសដៅ និងមុខងារពុម្ពអក្សររបស់គេបានត្រឹមត្រូវនិងច្បាស់លាស់។ ដូច្នេះ នៅពេលខ្លះ អ្នករចនាពុម្ពអក្សរ…
ផតខាសត៍អំពីអក្សរ ដែលខ្ញុំតែងតែងស្ដាប់
ក្រៅពីការអានសៀវភៅនិងមើលវីដេអូបទបង្ហាញអំពីអក្សរ ខ្ញុំក៏ស្ដាប់ការជជែកជាសំឡេង ដែលរៀបចំដោយអ្នករចនាពុម្ពអក្សរនិងក្រាហ្វិក។ ខ្ញុំសំដៅលើខ្លឹមសារជាបែបផតខាសត៍។ ខ្ញុំតែងស្ដាប់ផតខាសត៍ទាំងនេះ នៅពេលពេលធ្វើដំណើរតាមផ្លូវ ឬនៅពេលធ្វើការងារណាដែលមិនត្រូវការការគិតច្រើន ព្រោះថាបើរវល់តែគិត នោះមុខតែគេនិយាយតែគេ ខ្ញុំធ្វើតែខ្ញុំហើយ! ខ្ញុំក៏មានស្ដាប់ផតខាសត៍ផ្សេងៗទៀតដែរ ប៉ុន្តែបើនៅក្នុងជំនាញខ្ញុំសព្វថ្ងៃខាងរចនាអក្សរ មានផតខាសត៍ចំនួនពីរ ដែលខ្លឹមសារល្អ មានការជជែកវែកញែកផ្សេងៗ ដែលយើងអាចទទួលប្រយោជន៍ពីនោះមកបាន។ The Weekly Typographic Podcast https://www.theleagueofmoveabletype.com/podcast ក្រៅពីការផ្សព្វផ្សាយខ្លឹមសារមេរៀនអំពីអក្សរ និងការចែករំលែកពុម្ពអក្សរ open-source ជាងដប់ឆ្នាំមកនេះ The League of Movable Type ក៏មានរៀបចំជាផតខាសត៍មួយ ដែលផ្សាយជារៀងរាល់សប្ដាហ៍។ នៅក្នុងនេះ Micah Rich និង Olivia Kane លើកឡើងអំពីបច្ចុប្បន្នភាពនៅក្នុងវិស័យរចនាអក្សរ ការប្រើប្រាស់អក្សរ និងទស្សនាទានផ្សេងៗ រួមទាំងបទពិសោធន៍នានាដែលពួកគេបានឆ្លងកាត់នៅក្នុងការងារនាពេលកន្លងមក។ រឿងមួយដែលខ្ញុំចូលចិត្តពី The League of Moveable Type ក្រៅពីផតខាសត៍នេះ គឺពួកគេក៏មានរៀបចំជាវគ្គសិក្សាខ្លីៗអំពីការគូរអក្សរនិងសិល្បៈអក្សរ ដែលយើងអាចចុះឈ្មោះរៀនបានតាមអនឡាញ ក៏ប៉ុន្តែអាចនឹងលំបាកសម្រាប់អ្នករៀនពីស្រុកខ្មែរទៅ ព្រោះខុសល្វែងម៉ោងគ្នា។ ម្យ៉ាងវិញទៀត ពួកគេក៏មានការចែករំលែកព្រឹត្តិបត្រប្រចាំសប្ដាហ៍…
រៀនគូរពុម្ពអក្សរ តើរៀនយ៉ាងណា?
ធ្លាប់មានគេសួរខ្ញុំថាបើចង់រៀនគូរពុម្ពអក្សរ តើគួររៀនពីណាទៅ? រៀនរបៀបណា? និងត្រូវដឹងអ្វីខ្លះជាមុនសិន? ខ្ញុំអាចឆ្លើយសំណួរនេះរបៀបផ្សេងៗទៅតាមអ្នកសួរម្នាក់ៗ ប៉ុន្តែខ្ញុំគិតថាអ្វីដែលគ្រប់គ្នាគួរតែដឹងជាមុននោះគឺ បើចង់រៀន តើការរៀននោះប្រព្រឹត្តិទៅតាមទម្រង់បែបណា? នៅក្នុងអត្ថបទនេះ ខ្ញុំមិនលើកឡើងអំពីដំណាក់កាលនៃការរៀនគូរពុម្ពអក្សរទេ ប៉ុន្តែខ្ញុំចង់បង្ហាញអំពីសកម្មភាពទូទៅនិងមូលដ្ឋានមួយចំនួននៃការសិក្សាជំនាញមួយនេះ។