ទោះបីសម័យឥឡូវ គេនិយមធ្វើវីដេអូឬថតសំឡេងផ្សាយ (ផតខាសត៍) យ៉ាងណា ចំពោះខ្ញុំផ្ទាល់គឺនៅតែចូលចិត្តការសរសេរជាង។ មែនទែនទៅ ខ្ញុំធ្លាប់បានធ្វើមាតិកាប្រភេទនោះខ្លះដែរ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាវាត្រូវការពេលវេលាច្រើន ទាំងថត ទាំងកាត់ ទាំងផ្ចិតផ្ចង់រូបភាពនិងចលនាផ្សេងៗ។ មានន័យថា យើងមិនមែនគ្រាន់តែរៀបចំស្គ្រីបប៉ុណ្ណោះទេ តែត្រូវរៀបចំទាំងរបៀបបង្ហាញប្លង់និងអ្វីៗច្រើនយ៉ាង។
ចំណែកឯការសរសេរវិញ ខ្ញុំអាចសរសេរគំនិតរបស់ខ្ញុំមកខាងក្រៅបានយ៉ាងលឿន និងអាចរៀបចំស្រួលដោយគ្រាន់តែកាត់ពីលើមកក្រោម យកពីក្រោមទៅលើវិញ។ អាចថា មកពីខ្ញុំជាអ្នកចូលចិត្តអាន (ភាគច្រើន) និងមានទម្លាប់សរសេរកាលពីមុនមកដែរ។
យ៉ាងណា មិនថាមាតិកាប្រភេទណានោះទេ វាសុទ្ធតែមានប្រយោជន៍ ព្រោះប្រភេទខ្លះងាយស្រួលចំពោះការបរិយាយអំពីរឿងមួយចំនួន ហើយខ្លះទៀតពិបាកជាង។ ខ្ញុំសប្បាយចិត្ត ដែលមួយរយៈចុងក្រោយនេះ អ្នកផលិតមាតិកានៅកម្ពុជា ចាប់ផ្ដើមចាប់ផ្ដើមផ្ដោតលើរឿងរ៉ាវសំខាន់ៗដែលជាចំណេះដឹងដល់អ្នកទទួលមាតិកាទាំងនោះ ដែលភាគច្រើនជាវីដេអូ។ ប្រហែលនេះជារបៀបរៀននិងបង្រៀនថ្មី ដែលមានប្រសិទ្ធជាង? ឬមនុស្សមិនសូវមានពេលសរសេរនិងអាន?
ប៉ុន្តែ… ខ្ញុំនៅតែចូលចិត្តសរសេរជាង ?
Leave a Reply