Tag: typography

  • ផតខាសត៍អំពីអក្សរ ដែលខ្ញុំតែងតែងស្ដាប់

    ផតខាសត៍អំពីអក្សរ ដែលខ្ញុំតែងតែងស្ដាប់

    ក្រៅពីការអានសៀវភៅនិងមើលវីដេអូបទបង្ហាញអំពីអក្សរ ខ្ញុំក៏ស្ដាប់ការជជែកជាសំឡេង ដែលរៀបចំដោយអ្នករចនាពុម្ពអក្សរនិងក្រាហ្វិក។ ខ្ញុំសំដៅលើខ្លឹមសារជាបែបផតខាសត៍។ ខ្ញុំតែងស្ដាប់ផតខាសត៍ទាំងនេះ នៅពេលពេលធ្វើដំណើរតាមផ្លូវ ឬនៅពេលធ្វើការងារណាដែលមិនត្រូវការការគិតច្រើន ព្រោះថាបើរវល់តែគិត នោះមុខតែគេនិយាយតែគេ ខ្ញុំធ្វើតែខ្ញុំហើយ! ខ្ញុំក៏មានស្ដាប់ផតខាសត៍ផ្សេងៗទៀតដែរ ប៉ុន្តែបើនៅក្នុងជំនាញខ្ញុំសព្វថ្ងៃខាងរចនាអក្សរ មានផតខាសត៍​ចំនួនពីរ ដែលខ្លឹមសារល្អ មានការជជែកវែកញែកផ្សេងៗ ដែលយើងអាចទទួលប្រយោជន៍ពីនោះមកបាន។ The Weekly Typographic Podcast https://www.theleagueofmoveabletype.com/podcast ក្រៅពីការផ្សព្វផ្សាយខ្លឹមសារមេរៀនអំពីអក្សរ និងការចែករំលែកពុម្ពអក្សរ open-source ជាងដប់ឆ្នាំមកនេះ The League of Movable Type ក៏មានរៀបចំជាផតខាសត៍មួយ ដែលផ្សាយជារៀងរាល់សប្ដាហ៍។ នៅក្នុងនេះ Micah Rich និង Olivia Kane លើកឡើងអំពីបច្ចុប្បន្នភាពនៅក្នុងវិស័យរចនាអក្សរ ការប្រើប្រាស់អក្សរ និងទស្សនាទានផ្សេងៗ រួមទាំងបទពិសោធន៍នានាដែលពួកគេបានឆ្លងកាត់នៅក្នុងការងារនាពេលកន្លងមក។ រឿងមួយដែលខ្ញុំចូលចិត្តពី The League of Moveable Type ក្រៅពីផតខាសត៍នេះ គឺពួកគេក៏មានរៀបចំជាវគ្គសិក្សាខ្លីៗអំពីការគូរអក្សរនិងសិល្បៈអក្សរ ដែលយើងអាចចុះឈ្មោះរៀនបានតាមអនឡាញ ក៏ប៉ុន្តែអាចនឹងលំបាកសម្រាប់អ្នករៀនពីស្រុកខ្មែរទៅ ព្រោះខុសល្វែងម៉ោងគ្នា។ ម្យ៉ាងវិញទៀត ពួកគេក៏មានការចែករំលែកព្រឹត្តិបត្រប្រចាំសប្ដាហ៍…