Tag: font naming
កុំប្រើពាក្យ Khmer/Kh នៅពីមុខឈ្មោះពុម្ពអក្សរទៀត
មួយរយៈក្រោយមកនេះ ខ្ញុំឃើញមានបងប្អូនបង្កើតពុម្ពអក្សរថ្មីៗ និងមានឈ្មោះផ្សេងៗគួរឱ្យចាប់អារម្មណ៍។ ខ្លះក៏ដាក់ឈ្មោះរបៀបខ្មែរ ទោះបីសរសេរជាអក្សរឡាតាំងពិបាកអាន ហើយខ្លះក៏យកពាក្យអង់គ្លេសមកប្រើ។ ដោយឡែក អ្វីដែលខ្ញុំសង្កេតឃើញជាញឹកញាប់ ហើយមិនដែលមានឱកាសបាននិយាយនោះ គឺការដាក់ឈ្មោះនោះ ហាក់ដូចជាដាក់តាមទម្លាប់ពីមុន ដែលទម្លាប់នោះគឺការប្រើពាក្យ Khmer ឬ KH នៅពីមុខ។