Kantumruy Pro Text – Design Attempt

ក្រោយ​ពី​ទទួល​បាន​ឱកាស​និង​ការ​ឧបត្ថម្ភ​ជា​ថវិកាពី Google Fonts ដើម្បី​រៀបចំ​ពុម្ពអក្សរ Kantumruy Pro ឡើងវិញ កាលពីឆ្នាំ​២០២២ កន្លងទៅ​នេះ ខ្ញុំ​បាន​សង្កេត​ឃើញថា​ពុម្ពអក្សរ​មួយ​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន មាន​ទាំង​ស្ថាប័ន​រដ្ឋ ឯកជន សហគ្រាស​តូចធំ យក​ទៅ​ប្រើប្រាស់​ដើម្បី​រៀបចំ​អត្តសញ្ញាណ និង​ការផ្សព្វផ្សាយ​របស់​ខ្លួន។

ខ្ញុំ​បាន​ធ្វើ Kantumruy Pro ដោយ​ផ្អែក​ទាំងស្រុង​លើ​កំណែ​ចាស់​របស់​វា រក្សា​ទុក​រូបរាង​ភាគច្រើន រួមទាំង​សមាមាត្រ​របស់​វា និង​កែសម្រួល​តួអក្សរ​ខ្លះ​ឱ្យ​ល្អ​ត្រឹមត្រូវ ជាពិសេស​គឺ​បន្ថែម​កម្រាស់​របស់​វា​ផ្សេងៗ​ទៀត ឱ្យ​ការ​ប្រើប្រាស់​មាន​ភាព​សម្បូរបែប។ គឺ​ពុម្ពអក្សរ​ដែល​អ្នក​កំពុង​អាន​នេះ​ហើយ គឺជា Kantumruy Pro។

ពុម្ពអក្សរ​នេះ ថ្វីត្បិត​តែ​វា​សក្ដិសម​សម្រាប់​ការ​បោះពុម្ព​ធំៗ (Display) ក៏​ប៉ុន្តែ​ខ្ញុំ​បាន​ចាប់ផ្ដើម​ឃើញ​មាន​ការ​យក​ទៅ​ប្រើ​សរសេរ​ជា​អត្ថបទ​អាន និង​មាន​បោះពុម្ព​ជា​សៀវភៅ​ទៅ​ទៀត។ ពុម្ពអក្សរ ​Kantumruy Pro ជើងខាងក្រោម​និង​ស្រៈខាងលើ មាន​កម្ពស់​ខ្លី (ដើម្បី​រក្សា​គម្លាត​បន្ទាត់​កុំ​ឱ្យ​វែង) ដែល​នាំ​ឱ្យ​មាន​ភាព​លំបាក​សម្រាប់​ការអាន​ជា​អត្ថបទ។

ហេតុដូច្នេះ ខ្ញុំ​ក៏​គិត​មាន​ធ្វើ​កំណែ​មួយ​ទៀត​គឺ Kantumruy Pro Text ដែល​ត្រូវ​កែសម្រួល​លក្ខណៈ​ជាច្រើន ដើម្បី​ឱ្យ​សមស្រប​សម្រាប់​ការ​អាន​សម្រាប់​អត្ថបទ។

អ្វី​ដែល​ជា​រឿង​ចម្បង​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ គឺ​ការ​ពង្រីក​គួច​នៅ​ក្នុង​អក្សរ, បើក​ចំហ​ផ្នែក​ខ្លះ​នៃ​តួអក្សរ​ឱ្យ​ស្រឡះ ឱ្យ​បង្ហាញ​បាន​ច្បាស់​ល្អ​នៅ​ក្នុង​ទំហំ​តូច, ពង្រីក​ទំហំ​ជើង សក់ ស្រៈ និង​សញ្ញាផ្សេងៗ។ល។ នេះ​គ្រាន់តែ​ជា​ការ​សាកល្បង​ដំបូង​ប៉ុណ្ណោះ ខណៈ​ដែល​មាន​រឿង​តូចៗ​ផ្សេង​ទៀត​ដែល​ត្រូវ​កែសម្រួល​បន្ថែម។

កិច្ចការ​នេះ​ត្រូវការ​ពេល​វេលា​និង​ការ​គាំទ្រ​ពី​អ្នក​ទាំងអស់គ្នា ដូច្នេះ​ហើយ ប្រសិនបើ​អ្នក​ចង់​ឱ្យ​គម្រោង​នេះ​អាច​ធ្វើ​ទៅ​បាន អ្នក​អាច​បរិច្ចាគ​មក​ខ្ញុំ​បាន​តាម​រយៈ​តំណខាងក្រោមនេះ។

បញ្ជី​រាយឈ្មោះ​អ្នក​ឧបត្ថម្ភ

Ty Viroth • Meas Sakal • Moung Vandy • Sok Pongsametrey • Tep Chansolyka • Theang Kosal • Lim Mengkong


Comments

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.