Tag: life

  • គុណតម្លៃការងារ

    គុណតម្លៃការងារ

    នៅពេលខ្ញុំចាប់ផ្ដើមឈានជើងចូលក្នុងពិភពការងារ និងការរកស៊ីដំបូងៗ ខ្ញុំធ្លាប់គិតថាថា “ការងារទទួលមួយជោគជ័យ” នៅពេលខ្ញុំធ្វើឱ្យរួចទាន់ពេល ទទួលបានកម្រៃល្អ និងមានអ្នកពោលសរសើរគាំទ្រ។ ប៉ុន្តែក្រោយពីបានឆ្លងកាត់ការអនុវត្តផ្ទាល់ ខ្ញុំក៏ដឹងថា ការគិតត្រឹមប៉ុណ្ណឹង គឺនៅខ្វះធាតុផ្សំជាច្រើនទៀតដែលរួមបង្កើតបានជា “ការងារដែលមានតម្លៃ”។ នៅពេលអ្នកបណ្ដោយឱ្យចិត្តរំពឹងលើការគាំទ្រពីមជ្ឈដ្ឋានខាងក្រៅខ្លាំងពេក អ្នកអាចនឹងឈានទៅរកការ “បង្ខំធ្វើដើម្បីតម្រូវចិត្តគេ” រហូត​ដល់​ថ្នាក់​ថា បើ​អត់​មានអ្នក​គាំទ្រ អ្នក​មិន​អាចបន្ត​ធ្វើកិច្ចការ​នោះ​បានទៀតឡើយ។ ១. ភាពខុសគ្នារវាង «តម្លៃ» និង «គុណតម្លៃ» ពាក្យថា «តម្លៃ» (Price) និង «គុណតម្លៃ» (Value) ច្រើនតែត្រូវបានគេប្រើប្រាស់ច្រឡំគ្នា ឬហៅកាត់ៗ។ ការណ៍នេះនាំឱ្យយើងផ្ដោតខ្លាំងតែលើ “ថ្លៃថ្នូរ” ជាប្រាក់កាស ឬតួលេខ។ សម្រាប់ខ្ញុំ ការងារមិនមែនសំដៅតែលើការរកស៊ី ឬការងារក្រុមហ៊ុនឡើយ។ គ្រប់កិច្ចការក្នុងគ្រប់វិស័យ សុទ្ធតែមានគុណតម្លៃរៀងៗខ្លួន អាស្រ័យទៅតាមស្ថានភាពសង្គម។ ការងារខ្លះដែលមានមនុស្សរោមគាំទ្រ ឬលើកតម្កើងផុសផុល មិនប្រាកដថាជានិរន្តរភាពនោះទេ ប្រសិនបើវាមិនមាន “មូលហេតុ” រឹងមាំដែលធ្វើឱ្យមនុស្សចង់រក្សាការគាំទ្រនោះយូរអង្វែង។ ផ្ទុយទៅវិញ ការងារខ្លះដែលហាក់ស្ងប់ស្ងាត់ មិនសូវលឺគេនិយាយ ក៏មិនអាចសន្មតិថាគ្មានតម្លៃនោះដែរ! ២. កុំឱ្យ «សំឡេងខាងក្រៅ» ក្លាយជាកត្តាបង្ខំខ្លួនឯង…

  • អត់ដឹង អត់ចេះ

    អត់ដឹង អត់ចេះ

    ខ្ញុំធ្លាប់ឮនិងឆ្លងកាត់បទពិសោធន៍ស្វែងរកអ្វីដែលខ្លួនឯងស្រលាញ់។ ខ្ញុំក៏មិនប្រាកដថា ខ្ញុំរកវាបានហើយឬអត់ដែរ? ពីព្រោះអ្វីដែលខ្ញុំកំពុងធ្វើនៅថ្ងៃនេះ មិនប្រាកដថាស្អែកឡើងខ្ញុំនៅតែចូលចិត្តឯណា? ខ្ញុំតែងប្រាប់មនុស្សជុំវិញខ្ញុំថា បើមិនដឹងក្រោកឡើងត្រូវធ្វើអ្វីទេ នោះហើយគឺជាអ្វីដែលយើងត្រូវធ្វើ គឺយើងត្រូវក្រោកឡើងដើម្បីរកអ្វីៗមកធ្វើ។ យើងគ្រាន់តែផ្លាស់ប្ដូរការគិតរបស់យើងបន្តិច។ ពីព្រោះថាក្នុងជីវិតមួយនេះ មិនមែនគ្រប់យ៉ាងសុទ្ធតែរត់មករកយើងទេ កាលបើយើងមិនធ្វើអ្វីឱ្យវាកើតឡើងទេ។ ការដឹង ដែលល្អបំផុត គឺការដឹងថាយើងមិនដឹងអ្វីទាំងអស់។ នេះជាពាក្យរបស់ សូក្រាត។ គិតទៅ ការដែលដែលយើងគិតថាខ្លួនឯងដឹងអស់ហើយ ចេះអស់ហើយ ជារឿងដែលហាក់គ្មានន័យសម្រាប់ជីវិតមួយនេះ។ គឺ ការមិនដឹង ទេតើហ៍ ដែលជាកត្តាមួយជួយឱ្យជីវិតយើងឆ្លងកាត់នូវបទពិសោធន៍ដ៏ល្អៗ និងចំណេះដឹងថ្មីៗជានិច្ច។ ការមានគោលដៅមហិមា មិនមែនជារឿងខុសទេ ហើយបើយើងមិនអាចទៅដល់គោលដៅនោះ ក៏រឹតតែមិនមែនជាកំហុសយើងទាំងស្រុងដែរ។ ប្រៀបដូចពាងមួយ ដែលមានទឹកកន្លះ ហើយយកគម្របមកបិទជិត។ ទោះភ្លៀងប្រាំយប់ប្រាំថ្ងៃ ក៏មិនអាចបំពេញទឹកក្នុងពាងនោះដែរ។ បើយើងជាពាងនោះ ចូរសាកទម្លាក់គម្របចេញ ពេលនោះហើយយើងនឹងទទួលបានទឹកភ្លៀងថ្មីៗ។ ឱ្យវាហូរហៀរទៅចុះ ឬឱ្យវាហួតទៅចុះ ក៏ល្អជាងទឹកដែលនៅតែកន្លះពាង មិនស្គាល់ពន្លឺថ្ងៃ។ សុភាសិតខ្មែរ «ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំដើរហោង» ក៏ជាគោលការណ៍ជីវិតមួយដែលខ្ញុំបានឆ្លងកាត់ខ្លួនឯង។ មនុស្សម្នាក់ៗតែងមានគោលដៅរៀងៗខ្លួន ប៉ុន្តែដំណើរទៅកាន់ទីនោះ វាមិនងាយដូចការដែលយើងគ្រោងទុកឡើយ។ ពេលខ្លះយើងត្រូវទៅធ្វើរឿងផ្សេងមួយដោយឡែក ដោយមិនរំពឹងទុក ពីមួយទៅមួយ មុននឹងឈានទៅជិតគោលដៅនោះ។ ខ្ញុំថា…