Tag: libre font culture
ការផ្សាយពុម្ពអក្សរនៅលើ Google Fonts
អត្ថបទមួយនេះ ខ្ញុំនឹងមិនបង្ហាញលំដាប់លំដោយពី ក-អ សម្រាប់ការផ្សាយពុម្ពអក្សរនៅលើ Google Fonts ទេ ប៉ុន្តែខ្ញុំនឹងប្រាប់អំពីគន្លឹះ ចំណុចត្រៀម និងបទពិសោធន៍ខ្លះ សម្រាប់អ្នកដែលចង់ផ្សាយពុម្ពអក្សររបស់ខ្លួននៅទីនោះ។ អ្នកអាចមើលសេចក្ដីណែនាំពិស្ដាររបស់ Google Fonts នៅត្រង់នេះ ដែលមានរួមបញ្ចូលចំណុចផ្សេងៗយ៉ាងលម្អិត ដើម្បីអាចផ្សព្វផ្សាយពុម្ពអក្សរនៅទីនោះ និងដើម្បីស្វែងយល់បន្ថែមអំពីគម្រោង Google Fonts និង Libre Font Culture (វប្បធម៌ពុម្ពអក្សរសេរី)។ រឿងត្រូវដឹងមុន ពុម្ពអក្សរសេរីនិងបើកចំហ នៅពេលផ្សព្វផ្សាយពុម្ពអក្សរនៅលើ Google Fonts អ្នកត្រូវផ្សាយនៅក្រោមអាជ្ញាបណ្ណ Open Font License (OFL SIL v1.1) ដែលផ្ដល់សិទ្ធិឱ្យអ្នកដទៃយកពុម្ពអក្សរនេះទៅប្រើប្រាស់បានដោយសេរី មិនគិតថ្លៃ ហើយថែមទាំងអាចយកទៅកែសម្រួល ច្នៃប្រឌិត រៀបចំចេញផ្សាយក្រោមឈ្មោះថ្មីបាន។ អ្នកគួរមើលលម្អិតអំពីអាជ្ញាបណ្ណនេះ មុនពេលសម្រេចចិត្តផ្សាយពុម្ពអក្សរនៅលើ Google Fonts។ ទោះជាយ៉ាងណា ប្រសិនបើអ្នកគាំទ្រវប្បធម៌ពុម្ពអក្សរសេរី និងចង់បង្ហាញស្នាដៃរបស់អ្នក ហើយចែករំលែកទៅជាប្រយោជន៍សង្គម អ្នកគួរតាំងចិត្តទុកជាមុនថា នឹងមិនត្រូវទាមទារការរំឭកគុណស្រ័យ និងត្រូវតែដាក់ឈ្មោះរបស់អ្នកនៅគ្រប់កន្លែងដែលគេប្រើពុម្ពអក្សរនោះទេ។ ចេះប្រើប្រាស់ GitHub…