Tag: google-fonts

  • ការផ្សាយពុម្ពអក្សរនៅលើ Google Fonts

    ការផ្សាយពុម្ពអក្សរនៅលើ Google Fonts

    អត្ថបទមួយនេះ ខ្ញុំនឹងមិនបង្ហាញលំដាប់លំដោយពី ក-អ សម្រាប់ការផ្សាយពុម្ពអក្សរនៅលើ Google Fonts ទេ ប៉ុន្តែខ្ញុំនឹងប្រាប់អំពីគន្លឹះ ចំណុចត្រៀម និងបទពិសោធន៍ខ្លះ សម្រាប់អ្នកដែលចង់ផ្សាយពុម្ពអក្សររបស់ខ្លួននៅទីនោះ។ អ្នកអាចមើលសេចក្ដីណែនាំពិស្ដាររបស់ Google Fonts នៅត្រង់នេះ ដែលមានរួមបញ្ចូលចំណុចផ្សេងៗយ៉ាងលម្អិត ដើម្បីអាចផ្សព្វផ្សាយពុម្ពអក្សរនៅទីនោះ និងដើម្បីស្វែងយល់បន្ថែមអំពីគម្រោង Google Fonts និង​ Libre Font Culture (វប្បធម៌ពុម្ពអក្សរសេរី)។ រឿងត្រូវដឹងមុន ពុម្ពអក្សរសេរីនិងបើកចំហ នៅពេលផ្សព្វផ្សាយពុម្ពអក្សរនៅលើ Google Fonts អ្នកត្រូវផ្សាយនៅក្រោមអាជ្ញាបណ្ណ Open Font License (OFL SIL v1.1) ដែលផ្ដល់សិទ្ធិឱ្យអ្នកដទៃយកពុម្ពអក្សរនេះទៅប្រើប្រាស់បានដោយសេរី មិនគិតថ្លៃ ហើយថែមទាំងអាចយកទៅកែសម្រួល ច្នៃប្រឌិត រៀបចំចេញផ្សាយក្រោមឈ្មោះថ្មីបាន។ អ្នកគួរមើលលម្អិតអំពីអាជ្ញាបណ្ណនេះ មុនពេលសម្រេចចិត្តផ្សាយពុម្ពអក្សរនៅលើ Google Fonts។ ទោះជាយ៉ាងណា ប្រសិនបើអ្នកគាំទ្រវប្បធម៌ពុម្ពអក្សរសេរី និងចង់បង្ហាញស្នាដៃរបស់អ្នក ហើយចែករំលែកទៅជាប្រយោជន៍សង្គម អ្នកគួរតាំងចិត្តទុកជាមុនថា នឹងមិនត្រូវទាមទារការរំឭកគុណស្រ័យ និងត្រូវតែដាក់ឈ្មោះរបស់អ្នកនៅគ្រប់កន្លែងដែលគេប្រើពុម្ពអក្សរនោះទេ។ ចេះប្រើប្រាស់ GitHub…