Tag: conference

  • ចូលរួមសន្និសីទ BITS10

    ចូលរួមសន្និសីទ BITS10

    នេះ​ជាលើក​ទី​បី​ហើយ ដែល​ខ្ញុំ​បាន​ចូលរួម BITS10 រាប់តាំង​ពី​ឆ្នាំ 2018 មក។ កាលពី​សប្ដាហ៍​កន្លង​ទៅ​នេះ (2-4 វិច្ឆិកា 2023) សន្និសីទ BITS បានធ្វើឡើងជាថ្មីម្ដងទៀត ក្រោយ​អាក់​ខាន​អស់​រយៈពេល​ពេល​ជាងបី​ឆ្នាំ ដោយសារតែ​បញ្ហា​ជំងឺ​កូវីត។ BITS ពីដើម​មាន​ឈ្មោះ​ពេញ​ថា Bangkok International Typography Symposium បាន​ផ្លាស់ប្ដូរ​ឈ្មោះ​មក​ជា Brand Identity and Typography Symposium ឬហៅថា ​BITS10 នៅឆ្នាំ 2023 នេះ។ ការផ្លាស់ប្ដូរ​ឈ្មោះ​ កើត​ឡើង​ដោយសារតែ​រយៈពេល​ជាងដប់​ឆ្នាំ​នៃ​ការ​រៀបចំ​សន្និសីទនេះ ក្រុមការងារ BITS មើល​ឃើញ​អំពី​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធិ​រវាង អត្តសញ្ញាណ​ប្រ៊ែនត៍ (Brand Identity) និង ការប្រើប្រាស់អក្សរ (Typography) ដែល​កើត​មាន​ក្នុង​វិស័យ​ឌីហ្សាញ​ក្រាហ្វិក​ទាំង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​អន្តរជាតិ។ សន្និសីទដ៏សំខាន់មួយក្នុងតំបន់ BITS ជា​សន្និសីទ​ឌីហ្សាញ​ដ៏​សំខាន់​និង​ធំ​មួយ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​យើង ជា​ទីកន្លែង​ជួបជុំអ្នក​ជំនាញ​និង​អ្នក​ចាប់អារម្មណ៍​ក្នុង​វិស័យ​ទាំង​ពីរ​នេះ ដោយ​មាន​អ្នក​ចូលរួម​មក​ពី​គ្រប់ទិសទី​នៃពិភពលោក។ រៀបចំ​​ដោយក្រុមហ៊ុន Cadson Demak និង​មាន​លោក Anuthin…