Tag: career
ការងារជាអ្នករចនាពុម្ពអក្សរ
ការងារជាអ្នករចនាពុម្ពអក្សរ នៅពេលខ្លះក៏ពិបាកពន្យល់ប្រាប់អ្នកដទៃឱ្យដឹងថាវាជាការងារអ្វីដែរ។ ហើយការងារនេះទៀតសោត ក៏ត្រូវការពេលវេលា ភាពអត់ធ្មត់ និងការយកចិត្តទុកខ្លាំង ដើម្បីឱ្យតួអក្សរនីមួយៗអាចស្ថិតនៅជាមួយគ្នាបាន និងធ្វើឱ្យអត្ថបទមានភាពងាយស្រួលអាន។ ការយល់ឃើញរបស់អ្នកគូរពុម្ពអក្សរម្នាក់ៗ អាចខុសគ្នា ប៉ុន្តែរឿងមួយដែលយើងមិនអាចប្រកែកបានគឺ មុខងាររបស់អក្សរគឺសម្រាប់នាំយកន័យសារទៅឱ្យអ្នកអាន។ យ៉ាងណា យើងក៏មិនអាចហាមឃាត់ភាពច្នៃប្រឌិតនៅក្នុងការយកតួអក្សរទៅបង្កើតជារូបភាពសិល្បៈបានដែរ។ ការរចនាពុម្ពអក្សរ គឺជាសិល្បៈប្រិតប្រៀននិងមានអ្នកយល់តិច ហើយមិនសូវមានគេឱ្យតម្លៃនោះទេ ទាំងដែលវាមានឥទ្ធិពលច្រើនទៅលើរបៀបទាក់ទងនិងរបៀបទទួលព័ត៌មានរបស់មនុស្ស។ Bruce Weber, អ្នកសរសេរព័ត៌មាននៅ The New York Times ទោះបី មានជំនាញផ្សេងៗដែលប្រើប្រាស់អក្សរដូចគ្នា – calligraphy, lettering, painting – ប៉ុន្តែ ការរចនាពុម្ពអក្សរ (type design) មានរឿងចម្បងមួយដែលត្រូវធ្វើ គឺរចនាអក្សរឱ្យគេអាន។ ក្រៅតែអំពីរូបសម្ផស្ស ពុម្ពអក្សរនីមួយៗត្រូវមានមុខងារមួយច្បាស់លាស់ថា អក្សរសម្រាប់អានលើក្រដាស, សម្រាប់បង្ហាញលើផ្ទាំងពាណិជ្ជកម្ម, ឬសម្រាប់អានលើអេក្រង់។ល។ ថ្វីបើស្ដាប់ទៅដូចជាងាយស្រួល «ធ្វើអក្សរឱ្យគេអាន» ប៉ុន្តែយើងត្រូវកំណត់ថា ឱ្យគេអានបានទាំងលំបាក ឬ ឱ្យគេអានបានរលូន? នៅពេលធ្វើពុម្ពអក្សរមួយ មានសំណួរច្រើនកើតឡើងដើម្បីឱ្យអ្នករចនាពុម្ពអក្សរអាចកំណត់ទិសដៅ និងមុខងារពុម្ពអក្សររបស់គេបានត្រឹមត្រូវនិងច្បាស់លាស់។ ដូច្នេះ នៅពេលខ្លះ អ្នករចនាពុម្ពអក្សរ…