Tag: career

  • ការងារ​ជា​អ្នក​រចនា​ពុម្ពអក្សរ

    ការងារ​ជា​អ្នក​រចនា​ពុម្ពអក្សរ

    ការងារ​ជា​អ្នក​រចនា​ពុម្ពអក្សរ នៅ​ពេល​ខ្លះ​ក៏ពិបាក​ពន្យល់​ប្រាប់​អ្នកដទៃ​ឱ្យ​ដឹង​ថា​វា​ជា​ការងារ​អ្វី​ដែរ។ ហើយ​ការងារ​នេះ​ទៀត​សោត ក៏​ត្រូវការ​ពេលវេលា ភាពអត់ធ្មត់ និង​ការ​យក​ចិត្ត​ទុកខ្លាំង ដើម្បី​ឱ្យ​តួអក្សរ​នីមួយៗ​អាច​ស្ថិត​នៅ​ជាមួយ​គ្នា​បាន និង​ធ្វើ​ឱ្យ​អត្ថបទ​មាន​ភាព​ងាយស្រួល​អាន។ ការ​យល់​ឃើញ​របស់​អ្នក​គូរ​ពុម្ពអក្សរ​ម្នាក់ៗ អាច​ខុសគ្នា ប៉ុន្តែ​រឿង​មួយ​ដែល​យើង​មិន​អាច​ប្រកែក​បាន​គឺ មុខងារ​របស់​អក្សរ​គឺ​សម្រាប់​នាំ​យក​ន័យ​​សារ​ទៅឱ្យ​អ្នក​អាន។ យ៉ាងណា យើង​ក៏​មិន​អាច​ហាម​ឃាត់​ភាព​ច្នៃប្រឌិត​នៅ​ក្នុង​ការ​យក​តួអក្សរ​ទៅ​បង្កើត​ជា​រូបភាព​សិល្បៈ​បាន​ដែរ។ ការ​រចនា​ពុម្ពអក្សរ គឺជា​សិល្បៈ​ប្រិតប្រៀន​និង​មាន​អ្នក​យល់តិច ហើយ​មិន​សូវ​មាន​គេ​ឱ្យ​តម្លៃនោះទេ ទាំង​ដែល​វា​មាន​ឥទ្ធិពល​ច្រើន​ទៅ​លើ​របៀប​ទាក់ទង​និង​របៀបទទួលព័ត៌មាន​របស់​មនុស្ស​។ Bruce Weber, អ្នកសរសេរព័ត៌មាន​នៅ The New York Times ទោះបី​ មាន​ជំនាញ​ផ្សេងៗ​ដែល​ប្រើប្រាស់​អក្សរ​ដូចគ្នា – calligraphy, lettering, painting – ប៉ុន្តែ ការ​រចនាពុម្ពអក្សរ (type design) ​មាន​រឿង​ចម្បង​មួយ​ដែល​ត្រូវ​ធ្វើ គឺ​រចនា​អក្សរ​ឱ្យ​គេ​អាន​។ ក្រៅ​តែ​អំពី​រូប​សម្ផស្ស ​ពុម្ពអក្សរ​នីមួយៗត្រូវ​មាន​មុខងារ​មួយ​ច្បាស់លាស់ថា អក្សរសម្រាប់អានលើក្រដាស, សម្រាប់បង្ហាញ​លើ​ផ្ទាំង​ពាណិជ្ជកម្ម, ឬសម្រាប់​អាន​លើ​អេក្រង់​។ល។ ថ្វីបើស្ដាប់​ទៅ​ដូចជា​ងាយស្រួល «​ធ្វើ​អក្សរ​ឱ្យ​គេ​អាន» ប៉ុន្តែ​យើង​ត្រូវ​កំណត់​ថា ឱ្យ​គេ​អាន​បាន​ទាំង​លំបាក ឬ ឱ្យ​គេ​អាន​បាន​រលូន? នៅ​ពេល​ធ្វើ​ពុម្ពអក្សរមួយ មាន​សំណួរ​ច្រើន​កើត​ឡើង​ដើម្បី​ឱ្យ​អ្នក​រចនា​ពុម្ពអក្សរ​អាច​កំណត់​ទិសដៅ និង​មុខងារ​ពុម្ពអក្សរ​របស់​គេ​បាន​ត្រឹមត្រូវ​និង​ច្បាស់លាស់។ ដូច្នេះ នៅ​ពេល​ខ្លះ អ្នក​រចនា​ពុម្ពអក្សរ…