Tag: anagata
ចូលរួមសន្និសីទ BITS10
នេះជាលើកទីបីហើយ ដែលខ្ញុំបានចូលរួម BITS10 រាប់តាំងពីឆ្នាំ 2018 មក។ កាលពីសប្ដាហ៍កន្លងទៅនេះ (2-4 វិច្ឆិកា 2023) សន្និសីទ BITS បានធ្វើឡើងជាថ្មីម្ដងទៀត ក្រោយអាក់ខានអស់រយៈពេលពេលជាងបីឆ្នាំ ដោយសារតែបញ្ហាជំងឺកូវីត។ BITS ពីដើមមានឈ្មោះពេញថា Bangkok International Typography Symposium បានផ្លាស់ប្ដូរឈ្មោះមកជា Brand Identity and Typography Symposium ឬហៅថា BITS10 នៅឆ្នាំ 2023 នេះ។ ការផ្លាស់ប្ដូរឈ្មោះ កើតឡើងដោយសារតែរយៈពេលជាងដប់ឆ្នាំនៃការរៀបចំសន្និសីទនេះ ក្រុមការងារ BITS មើលឃើញអំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធិរវាង អត្តសញ្ញាណប្រ៊ែនត៍ (Brand Identity) និង ការប្រើប្រាស់អក្សរ (Typography) ដែលកើតមានក្នុងវិស័យឌីហ្សាញក្រាហ្វិកទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអន្តរជាតិ។ សន្និសីទដ៏សំខាន់មួយក្នុងតំបន់ BITS ជាសន្និសីទឌីហ្សាញដ៏សំខាន់និងធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង ជាទីកន្លែងជួបជុំអ្នកជំនាញនិងអ្នកចាប់អារម្មណ៍ក្នុងវិស័យទាំងពីរនេះ ដោយមានអ្នកចូលរួមមកពីគ្រប់ទិសទីនៃពិភពលោក។ រៀបចំដោយក្រុមហ៊ុន Cadson Demak និងមានលោក Anuthin…